អេសាយ 54:11-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ឱ​អ្នក​មាន​ទុក្ខ​វេទនា ដែល​ត្រូវ​ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កំសាន្ត​ចិត្ត​អើយ មើល អញ​នឹង​រៀប​ថ្ម​ឯង​ឡើង ដោយ​បាយអ​មាន​ពណ៌​ល្អ ហើយ​នឹង​ដាក់​ជើង​ជញ្ជាំង​ឯង​ដោយ​ត្បូង‌កណ្តៀង

12. អញ​នឹង​ធ្វើ​កំផែង​សីមា​ឯង​ពី​ត្បូង​ទទឹម ហើយ​ទ្វារ​ឯង​ពី​ត្បូង​បារកេត និង​ក្បាច់​ឯង​ទាំង​ប៉ុន្មាន​ពី​ត្បូង​មាន​ដំឡៃ

13. ឯ​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​ឯង នឹង​ធ្វើ​ជា​សិស្ស​របស់​ព្រះ‌យេហូវ៉ា ហើយ​វា​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ជា​បរិបូរ

14. ឯង​នឹង​បាន​តាំង​មាំ‌មួន​នៅ​ដោយ​សេចក្ដី​សុចរិត ហើយ​នឹង​នៅ​ឆ្ងាយ​ពី​ការ​សង្កត់‌សង្កិន ដ្បិត​ឯង​នឹង​មិន​ខ្លាច​អ្វី​សោះ ក៏​នឹង​នៅ​ឆ្ងាយ​ពី​សេចក្ដី​ស្ញែង‌ខ្លាច​ដែរ ពី​ព្រោះ​សេចក្ដី​នោះ​នឹង​មិន​មក​ជិត​ឯង​ឡើយ

15. មើល នឹង​មាន​គេ​លើក​គ្នា​ឡើង តែ​នោះ​មិន​មែន​មក​ពី​អញ​ទេ ឯ​អ្នក​ណា​ដែល​លើក​គ្នា​ទាស់​នឹង​ឯង គេ​នឹង​ដួល​ចុះ​ដោយ​ព្រោះ​ឯង

អេសាយ 54