6. ហេតុនោះរាស្ត្រអញនឹងស្គាល់នាមអញ ហេតុនោះគេនឹងដឹងក្នុងថ្ងៃនោះថា គឺអញនេះហើយ ដែលចេញវាចា មើល គឺអញនេះហើយ។
7. អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃឯងទ្រង់សោយរាជ្យ
8. មានឮសំឡេងពួកចាំយាមរបស់ឯង គេបន្លឺឡើងច្រៀងជាមួយគ្នា ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ ក្នុងកាលដែលព្រះយេហូវ៉ាទ្រង់យាងមកឯក្រុងស៊ីយ៉ូនវិញ
9. អស់ទាំងទីខូចបង់នៃក្រុងយេរូសាឡិមអើយ ចូរធ្លាយចេញដោយសេចក្ដីអំណរ ចូរច្រៀងជាមួយគ្នាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានកំសាន្តទុក្ខរបស់រាស្ត្រទ្រង់ ក៏បានប្រោសលោះក្រុងយេរូសាឡិមហើយ