9. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំថា ពិតប្រាកដជាផ្ទះជាច្រើននោះនឹងត្រូវចោលទទេ គឺជាផ្ទះធំល្អផង ឥតមានអ្នកណានៅឡើយ
10. ដ្បិតចំការទំហំ១០រ៉ៃនឹងបានទឹកទំពាំងបាយជូរតែ២ប៉ោត ហើយពូជពង្រោះ១០ថាំងនឹងច្រូតបានតែ១ថាំងទេ។
11. វេទនាដល់ពួកអ្នក ដែលក្រោកឡើង ពីព្រលឹមស្រាង ដើម្បីតែនឹងរកគ្រឿងស្រវឹង ហើយអត់ងងុយដរាបដល់យប់ជ្រៅ ទាល់តែឆេះរោលរាល ដោយសារស្រាទំពាំងបាយជូរ
12. ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្តទ្រង់ធ្វើដែរ។
13. ហេតុនោះបានជារាស្ត្ររបស់អញ បានត្រូវចាប់ទៅជាឈ្លើយ គឺដោយព្រោះគេខ្វះប្រាជ្ញា ពួកអ្នករុងរឿងត្រូវអត់ឃ្លានរហិតរហៃទៅ ហើយពួកបណ្តាជនណែនណាន់ក៏ខះកដោយស្រេកទឹក