1. ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅឯងថា ជាអ្នកល្វន់ល្វត ហើយទន់ភ្លន់ទៀត
2. ចូរយកត្បាល់កិន ហើយកិនម្សៅទៅ ត្រូវឲ្យដោះស្បៃឯងចេញ ហើយបកសំលៀកឯងចុះ ចូរសើយសំពត់ឯងឡើងលុយកាត់ទន្លេទៅ
3. កាយអាក្រាតរបស់ឯងនឹងត្រូវបើកចំហ អើ គេនឹងឃើញកេរខ្មាសឯងផង អញនឹងសងសឹក ឥតប្រណីដល់អ្នកណាឡើយ
4. ឯព្រះដែលប្រោសលោះយើង ទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
5. ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យឯងអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅឯងជាម្ចាស់នៃអស់ទាំងសាសន៍ទៀត
6. អញបានក្រោធចំពោះរាស្ត្ររបស់អញ ក៏បានឲ្យមរដកអញត្រូវទាបចុះ ព្រមទាំងប្រគល់គេទៅ ក្នុងកណ្តាប់ដៃរបស់ឯង ឯឯងមិនបានអាណិតមេត្តាដល់គេទេ ឯងបានដាក់នឹមឯងទៅលើពួកចាស់ៗយ៉ាងធ្ងន់