24. ឯងមិនបានចំណាយប្រាក់ទិញគ្រឿងក្រអូបណាឲ្យអញសោះ ក៏ មិនបានឲ្យអញឆ្អែត ដោយខ្លាញ់នៃយញ្ញបូជារបស់ឯងដែរ គឺឯងបានផ្ទុកអញដោយអំពើបាបរបស់ឯងវិញ ហើយបាននាំឲ្យអញនឿយហត់ ដោយអំពើទុច្ចរិតរបស់ឯងផង។
25. គឺអញ អញនេះហើយជាអ្នកដែលលុបអំពើរំលងរបស់ឯងចេញ ដោយយល់ដល់ខ្លួនអញ ហើយអញមិននឹកចាំអំពើបាបរបស់ឯងទៀតឡើយ
26. ចូររំឭកអញចុះ ឲ្យយើងបានតវ៉ាគ្នា ចូររាប់រៀបប្រាប់ពីហេតុរបស់ឯងមក ដើម្បីឲ្យឯងបានតាំងឡើងជាសុចរិត
27. ឯឪពុកដើមរបស់ឯង បានធ្វើបាប ហើយពួកគ្រូឯង បានរំលងច្បាប់អញដែរ
28. ហេតុនោះ អញបានបន្ទាបពួកមេនៃទីបរិសុទ្ធ ក៏បានប្រគល់ពួកយ៉ាកុបទៅឲ្យត្រូវបណ្តាសា ហើយឲ្យពួកអ៊ីស្រាអែលត្រូវគេត្មះតិះដៀល។