6. អញនេះគឺជាយេហូវ៉ា អញបានហៅឯងមកដោយសេចក្ដីសុចរិត អញនឹងកាន់ដៃឯង ហើយថែរក្សាឯង អញនឹងតាំងឯងឡើង ទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍
7. ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង និងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង
8. អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់អញ ដល់រូបឆ្លាក់ឡើយ
9. មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅហើយ គឺជាការថ្មី ដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង។
10. ឯងរាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ និងពួកអ្នកនៅកោះទាំងនោះផង ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសេចក្ដីសរសើរដល់ទ្រង់ពីចុងផែនដីចុះ