23. តើមានអ្នកណាក្នុងពួកឯងរាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសំរាប់គ្រាទៅខាងមុខនោះ
24. តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យទៅជារបឹប ហើយពួកអ៊ីស្រាអែលដល់ពួកចោរដូច្នេះ តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ឥតព្រមដើរតាមផ្លូវទ្រង់ ឬស្តាប់តាមក្រឹត្យវិន័យទ្រង់ឡើយ
25. គឺហេតុនោះបានជាទ្រង់ចាក់ភ្លើងនៃសេចក្ដីក្រោធរបស់ទ្រង់ទៅលើគេ ហើយនឹងអំណាចនៃសង្គ្រាមផង នោះក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។