2. ទ្រង់នឹងមិនស្រែក ឬបន្លឺឡើង ឬឲ្យអ្នកណាឮសំឡេងនៅក្នុងផ្លូវឡើយ
3. ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត
4. ទ្រង់នឹងមិនដែលអន់ថយ ឬរសាយចិត្តដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹមដល់ក្រឹត្យក្រមរបស់ទ្រង់។
5. ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានព្រះបន្ទូលថា
6. អញនេះគឺជាយេហូវ៉ា អញបានហៅឯងមកដោយសេចក្ដីសុចរិត អញនឹងកាន់ដៃឯង ហើយថែរក្សាឯង អញនឹងតាំងឯងឡើង ទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍