12. ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ទ្រង់ដល់អស់ទាំងកោះ
13. ព្រះយេហូវ៉ាទ្រង់នឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ទ្រង់នឹងបណ្តាលសេចក្ដីឧស្សាហ៍ឡើងដូចជាមនុស្សថ្នឹកចំបាំង ទ្រង់នឹងស្រែកឡើង អើ ទ្រង់នឹងស្រែកជាខ្លាំង ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។
14. អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រី ដែលឈឺនឹងសំរាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទំលាយចេញតែម្តង
15. អញនឹងបំផ្លាញទាំងភ្នំធំ និងភ្នំតូច ហើយឲ្យស្មៅនៅលើនោះស្វិតក្រៀមទៅ អញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មាន ទៅជាកោះវិញ ហើយឲ្យអស់ទាំងត្រពាំងទឹករីងគោកទៅ
16. អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ