10. ឯងរាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ និងពួកអ្នកនៅកោះទាំងនោះផង ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសេចក្ដីសរសើរដល់ទ្រង់ពីចុងផែនដីចុះ
11. ឯទីរហោស្ថាន និងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្តាភូមិដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ
12. ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ទ្រង់ដល់អស់ទាំងកោះ
13. ព្រះយេហូវ៉ាទ្រង់នឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ទ្រង់នឹងបណ្តាលសេចក្ដីឧស្សាហ៍ឡើងដូចជាមនុស្សថ្នឹកចំបាំង ទ្រង់នឹងស្រែកឡើង អើ ទ្រង់នឹងស្រែកជាខ្លាំង ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។
14. អញបានអត់ទ្រាំជាយូរមកហើយ អញបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ អញនឹងស្រែកឡើងដូចជាស្រី ដែលឈឺនឹងសំរាលកូន អញនឹងដកដង្ហើមគំហុកចូល រួចទំលាយចេញតែម្តង