27. គឺអញដើមដំបូង ដែលប្រាប់ដល់ក្រុងស៊ីយ៉ូនថា មើលន៍ គេមកហើយ អញនឹងឲ្យម្នាក់ដល់ក្រុងយេរូសាឡិម ជាអ្នកដែលនឹងនាំដំណឹងល្អមក
28. អញបានសង្កេតមើល តែមិនឃើញមនុស្សណាមួយសោះ ទោះទាំងនៅក្នុងពួកទាំងនោះ ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា ដែលកាលណាអញនឹងសួរ នោះនឹងអាចឆ្លើយ១ម៉ាត់បានឡើយ
29. មើល គេសុទ្ធតែឥត ប្រយោជន៍ទទេ ហើយការរបស់គេក៏អសារឥតការដែរ រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ។