7. ឯពួកបុត្រាទាំងប៉ុន្មានដែលនឹងកើតពីទ្រង់មក នោះគេនឹងដឹកនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន
8. ហេសេគាទ្រង់មានព្រះបន្ទូលទៅអេសាយថា ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ ទ្រង់ក៏មានព្រះបន្ទូលទៀតថា គឺពីព្រោះនៅក្នុងជីវិតយើង នោះនឹងមានសេចក្ដីសន្តិសុខ ហើយនឹងសេចក្ដីពិតវិញ។