20. ក្នុងបណ្តាព្រះទាំងប៉ុន្មាននោះ តើមានព្រះណា ដែលជួយស្រុកគេ ឲ្យរួចពីកណ្តាប់ដៃអញបាន បានជាព្រះយេហូវ៉ា ទ្រង់នឹងជួយឲ្យក្រុងយេរូសាឡិម រួចពីកណ្តាប់ដៃអញបានដែរ។
21. ប៉ុន្តែ គេនៅតែស្ងៀម ឥតឆ្លើយដល់លោក សូម្បីតែ១ម៉ាត់ផង ដ្បិតស្តេចទ្រង់បានហាមថា កុំឲ្យឆ្លើយនឹងគេឡើយ
22. នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារ គេវិលមកគាល់ហេសេគាវិញ ទាំងអាវរហែក ក៏ទូលទ្រង់តាមពាក្យរបស់រ៉ាបសាកេទាំងអស់។