1. រីឯនៅឆ្នាំទី១៤ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
2. រួចស្តេចអាសស៊ើរទ្រង់ចាត់រ៉ាបសាកេ ឲ្យនាំពលទ័ពយ៉ាងធំ ពីក្រុងឡាគីស ទៅឯស្តេចហេសេគា នៅក្រុងយេរូសាឡិម លោកក៏ឈរនៅត្រង់ប្រឡាយទឹក នៃស្រះខាងលើ តាមផ្លូវទៅឯចំការជាងប្រមោក
3. នោះអេលាគីម កូនហ៊ីលគីយ៉ាជាឧកញ៉ាវាំង និងសេបណា ជាស្មៀនហ្លួង ហើយយ៉ូអាកូនអេសាភ ជាអ្នកតែងពង្សាវតារ ក៏ចេញទៅឯលោក។
4. រ៉ាបសាកេប្រាប់គេថា ចូរទៅប្រាប់ហេសេគាឥឡូវ ថាស្តេចដ៏ជាធំ គឺស្តេចស្រុកអាសស៊ើរ ទ្រង់មានព្រះបន្ទូលដូច្នេះ តើទីពឹងណាដែលឯងទុកចិត្តនេះ
5. អញថា គំនិតរបស់ឯង និងកំឡាំងសំរាប់ច្បាំង នោះជាឥតប្រយោជន៍ទទេ ចុះតើឯងពឹងដល់អ្នកណា បានជាឯងបះបោរនឹងអញដូច្នេះ