អេសាយ 3:17-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ហេតុ​នេះ​ព្រះ‌អម្ចាស់ ទ្រង់​នឹង​វាយ​ក្រយៅ​ក្បាល​នៃ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរាត​កេរខ្មាស​គេ

18. នៅ​គ្រា​នោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ដក​សេចក្ដី​លំអ​នៃ​កង​ជើង សំណាញ់​សក់ កង​ក

19. ទំហូ កង​ដៃ ស្បៃ

20. ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លង‌ហិត គាថា

21. ចិញ្ចៀន​ត្បូង​តែង​ច្រមុះ

អេសាយ 3