15. ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលសួរថា តើឯងរាល់គ្នាមានច្បាប់អីនឹងញាំញីរាស្ត្រអញ ហើយបុកបែនមុខរបស់មនុស្សទាល់ក្រដូច្នេះ។
16. មួយទៀត ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរយាងយាវ ហើយបំភ្លៃជើងឲ្យមានសូររ៉ូងរ៉ឺង
17. ហេតុនេះព្រះអម្ចាស់ ទ្រង់នឹងវាយក្រយៅក្បាលនៃពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ាទ្រង់នឹងសំរាតកេរខ្មាសគេ
18. នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងដកសេចក្ដីលំអនៃកងជើង សំណាញ់សក់ កងក
19. ទំហូ កងដៃ ស្បៃ
20. ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា
21. ចិញ្ចៀនត្បូងតែងច្រមុះ
22. សំលៀកបំពាក់សំរាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ
23. កញ្ចក់ អាវសារូ មួក និងក្រមារបស់គេចេញ
24. នោះនឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចង ជំនួសខ្សែក្រវាត់ ក្បាលទំពែក ជំនួសសក់សំអាង សំពត់ធ្មៃ ជំនួសសំពត់ល្បើក ស្នាមត្រា ជំនួសលំអខ្លួន
25. ពួកប្រុសៗរបស់ឯងនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់ឯងនឹងស្លាប់ក្នុងចំបាំង
26. នោះអស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល ហើយសោយសោក ឯនាង នឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី។