2. នៅគ្រានោះ នឹងមានចំការ សំរាប់ធ្វើស្រាទំពាំងបាយជូរ ចូរច្រៀងជូនថា
3. អញនេះ គឺព្រះយេហូវ៉ា ជាអ្នកថែរក្សា អញនឹងស្រោចទឹកជានិច្ច ហើយនឹងថែមើលទាំងយប់ទាំងថ្ងៃ ក្រែងអ្នកណាធ្វើឲ្យអន្តរាយ
4. អញមិនចេះឃោរឃៅទេ តែបើមានអញ្ចាញ និងបន្លាមកច្បាំងនឹងអញ នោះអញនឹងដើរជាន់លើវា ហើយនឹងដុតបញ្ឆេះវាអស់រលីង
5. បើពុំនោះ ឲ្យគេមកពឹងពាក់កំឡាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ
6. នៅគ្រាខាងមុខ នោះពួកយ៉ាកុបនឹងចាក់ឫសទៅ ពួកអ៊ីស្រាអែលនឹងពន្លកចេញឡើង ហើយគេនឹងបង្កើតផលផ្សាយទៅពេញលើផែនដី។
7. តើទ្រង់បានវាយគេ ដូចជាវាយសាសន៍១ដែលបានវាយគេដែរឬ តើគេបានត្រូវប្រហារបង់ ដូចជាការប្រហារដល់ពួកអ្នកដែលទ្រង់បានប្រហារនោះឬអី