6. ហេតុដូច្នោះបានជាសេចក្ដីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ
7. ទឹកទំពាំងបាយជូរកំពុងតែសោយសោក ហើយដើមទំពាំងបាយជូរក៏ស្វិតក្រៀមដែរ ឯអស់អ្នកដែលមានចិត្តរីករាយ គេដកដង្ហើមធំវិញ
8. ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយសេចក្ដីអំណរដោយដេញស៊ុងក៏អស់ទៅ
9. គេនឹងមិនផឹកស្រាទំពាំងបាយជូរទាំងច្រៀងទៀតឡើយ ឯគ្រឿងស្រវឹង នឹងទៅជាល្វីង ដល់អស់អ្នកដែលធ្លាប់ផឹក
10. ទីក្រុងដែលចោលស្ងាត់នឹងត្រូវរំលំរំលាង គ្រប់ទាំងផ្ទះបានបិទទ្វារ មិនឲ្យមានអ្នកណាចូលឡើយ
11. នៅតាមផ្លូវមានឮសំឡេងគេស្រែករកស្រាទំពាំងបាយជូរ សេចក្ដីអំណរទាំងអស់បានងងឹតទៅ ហើយសេចក្ដីរីករាយនៅក្នុងស្រុកក៏បាត់អស់ដែរ
12. នៅក្នុងទីក្រុងសុទ្ធតែស្ងាត់ឈឹងទទេ ហើយទ្វារក្រុងក៏ត្រូវវាយបំបាក់ចុះ
13. ដ្បិតនៅក្នុងបណ្តាជនជាតិដែលនៅកណ្តាលផែនដី នឹងត្រូវបានដូច្នោះ ដូចជាការអង្រួនដើមអូលីវ ហើយដូចការបេះសន្សំផ្លែទំពាំងបាយជូរ ក្រោយដែលបេះរួចពីជាន់ដើមជាស្រេចហើយ។