18. ដូច្នេះអ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត នោះនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ ឯឫសផែនដីក៏ញាប់ញ័រដែរ
19. ឯផែនដីត្រូវបែកបាក់អស់រលីង ផែនដីត្រូវអង្រួនជាខ្លាំង
20. ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនឹងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោក នឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។
21. នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់នឹងផ្ចាញ់ផ្ចាលនៅលើមេឃ ចំពោះពួកពលបរិវារនៃស្ថានខ្ពស់ ព្រមទាំងពួកស្តេចនៃលោកីយ៍នៅផែនដីដែរ
22. គេនឹងត្រូវប្រមូលគ្នាដូចជាឈ្លើយដែលប្រមូលទុកក្នុងរំលុង ហើយនឹងត្រូវឃុំនៅក្នុងគុក ក្រោយមកជាយូរថ្ងៃ គេត្រូវរងទោស