អេសាយ 23:5-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. កាល​ណា​ដំណឹង​នេះ​បាន​ឮ​ទៅ​ដល់​ស្រុក​អេស៊ីព្ទ នោះ​គេ​នឹង​សោក‌សៅ​ជា​ពន្លឹក ដោយ‌សារ​ដំណឹង​ពី​ក្រុង​ទីរ៉ុស​នោះ

6. ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ

7. នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​ឯង​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ។

8. តើ​អ្នក​ណា​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ

9. គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ទេ ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត​របស់​គ្រប់​ទាំង​ការ​រុងរឿង​ឧត្តម ហើយ​នឹង​បន្ទាប​បណ្តា​សក្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ផែនដី​ផង

10. ឱ​កូន​ស្រី​ស្រុក​តើ​ស៊ីស​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ឯង​ដូច​ជា​ទន្លេ គ្មាន​ការ​ឃាត់‌ឃាំង​ទៀត​ឡើយ

11. ព្រះ​ទ្រង់​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ ទ្រង់​បាន​អង្រួន​គ្រប់​ទាំង​នគរ ព្រះ‌យេហូវ៉ា ទ្រង់​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន​ថា ត្រូវ​ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ

12. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ ឯង​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង​ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។

អេសាយ 23