12. ហើយទ្រង់មានព្រះបន្ទូលថា ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ ឯងនឹងមិនរីករាយសប្បាយទៀតទេ ចូរក្រោកឡើងឆ្លងទៅឯស្រុកគីទីមចុះ តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។
13. មើលន៏ ស្រុករបស់សាសន៍ខាល់ដេ ពួកនោះមិនមែនជាសាសន៍ណាទេ ទាល់តែពួកអាសស៊ើរបានតាំងនគរឡើង ឲ្យពួកអ្នកដែលនៅទីរហោស្ថាននោះ គេបានដំឡើងប៉មរបស់គេ ហើយបានរំលំអស់ទាំងដំណាក់នៃក្រុងទីរ៉ុស ទាំងបំផ្លាញអស់រលីងទៅ
14. ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ពីព្រោះទីមាំមួនរបស់ឯងបានត្រូវបំផ្លាញហើយ