8. គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា ហើយនៅថ្ងៃនោះ ឯងបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ
9. ឯងរាល់គ្នាបានឃើញកន្លែងរំលំរំលាយនៅក្រុងដាវីឌ ថាមានច្រើនណាស់ ឯងរាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក
10. ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង
11. ឯងរាល់គ្នាបានជីកស្រះទឹក នៅកណ្តាលកំផែងទាំង២ សំរាប់ទឹករបស់ស្រះចាស់ ប៉ុន្តែឯងមិនបានពឹងពាក់ដល់ព្រះដែលទ្រង់ធ្វើការទាំងនេះ ឬផ្អែកដល់ទ្រង់ដែលបានសំរេចការនេះជាយូរមកហើយ នោះទេ។
12. នៅគ្រានោះ ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ទ្រង់បានហៅឯងរាល់គ្នា ឲ្យមកយំ ឲ្យមកសោយសោក កោរសក់ ហើយស្លៀកសំពត់ធ្មៃ