5. ដ្បិតនេះជាថ្ងៃចលាចល ថ្ងៃជាន់ឈ្លី ហើយវល់គំនិត ដែលមកពីព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ នៅត្រង់ច្រកភ្នំនៃការជាក់ស្តែង គឺជាការរំលំរំលាយកំផែង ហើយជាការស្រែកឮខ្ទរនៅក្នុងភ្នំ។
6. ពួកអេឡាំ ជាអ្នកស្ពាយបំពង់ព្រួញ គេក៏មានរទេះចំបាំងពេញដោយមនុស្ស ហើយមានពលសេះផង ឯពួកគារ គេបានដោះស្រោមខែលចេញ
7. យ៉ាងនោះ ច្រកភ្នំយ៉ាងល្អបំផុតរបស់ឯង បានពេញដោយរទេះចំបាំង ហើយពួកពលសេះក៏ដំរៀបគ្នានៅមាត់ទ្វារក្រុង
8. គេក៏បើកស្បៃរបាំងចេញពីស្រុកយូដា ហើយនៅថ្ងៃនោះ ឯងបានទីពឹងដល់គ្រឿងសស្ត្រាវុធនៅក្នុងឃ្លាំងដំណាក់ព្រៃ
9. ឯងរាល់គ្នាបានឃើញកន្លែងរំលំរំលាយនៅក្រុងដាវីឌ ថាមានច្រើនណាស់ ឯងរាល់គ្នាបានប្រមូលទឹកនៃស្រះខាងក្រោមទុក