8. រួចស្រែកមកដូចសិង្ហថា លោកម្ចាស់អើយ នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ
9. មើល មានកងទ័ព ជាពលសេះ ដើរមកទាំងគូៗ រួចគេបន្លឺសំឡេងឡើងទៀតថា ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ អស់ទាំងរូបព្រះឆ្លាក់របស់គេបានត្រូវបែករេលនៅលើដី។
10. ឱពួកអ្នកដែលត្រូវបញ្ជាន់ ជាគ្រាប់ពូជនៅទីលានរបស់អញអើយ សេចក្ដីដែលបានឮមកពីព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះបានប្រាប់ដល់ឯងរាល់គ្នាហើយ។
11. នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ
12. អ្នកយាមក៏ឆ្លើយតបថា ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើឯងចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។
13. នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរស្រុកនៃពួកអារ៉ាប់។ឱពួកសាសន៍ដេដាន់ ដែលធ្វើដំណើរដង្ហែគ្នាអើយ ពួកឯងនឹងស្នាក់នៅក្នុងដងព្រៃនៅស្រុកអារ៉ាប់
14. គេបានយកទឹកមកឲ្យពួកអ្នកដែលស្រេក ពួកអ្នកនៅស្រុកថេម៉ាបានយកអាហារមកទទួលពួកអ្នកដែលរត់
15. ដ្បិតគេបានរត់ឲ្យរួចពីដាវ គឺពីដាវដែលហូតស្រាប់ ពីធ្នូដែលដំឡើងជាស្រេច ហើយពីសេចក្ដីវេទនានៃការសឹកសង្គ្រាម
16. ពីព្រោះព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ក្នុងរវាង១ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសិរីល្អរបស់ពួកកេដារនឹងសូន្យបាត់ទៅ
17. ហើយពួកពលធ្នូ ជាពួកមនុស្សខ្លាំងពូកែក្នុងពួកកូនចៅកេដារ ដែលនៅសល់ និងមានគ្នាតិចតួចទេ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានមានព្រះបន្ទូលជាស្រេចហើយ។