5. គេនឹងមានសេចក្ដីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ
6. នៅថ្ងៃនោះពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង ធ្វើដូចម្តេចឲ្យយើងរួចបាន។