23. នៅគ្រានោះ នឹងមានថ្នល់១ ចេញពីស្រុកអេស៊ីព្ទទៅដល់ស្រុកអាសស៊ើរ ឯសាសន៍អាសស៊ើរ គេនឹងមកឯស្រុកអេស៊ីព្ទ ហើយសាសន៍អេស៊ីព្ទ នឹងទៅឯស្រុកអាសស៊ើរដែរ ពួកសាសន៍អេស៊ីព្ទនឹងថ្វាយបង្គំជាមួយនឹងពួកសាសន៍អាសស៊ើរ។
24. នៅគ្រានោះ សាសន៍អ៊ីស្រាអែល នឹងជាសាសន៍ទី៣សម្ពន្ធគ្នាជា១នឹងសាសន៍អេស៊ីព្ទ ហើយនឹងសាសន៍អាសស៊ើរ គឺជាទីបញ្ចេញពរ នៅកណ្តាលផែនដី
25. ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រទានពរដល់គេ ដោយព្រះបន្ទូលថា ចូរឲ្យសាសន៍អេស៊ីព្ទ ជារាស្ត្ររបស់អញ និងសាសន៍អាសស៊ើរ ជាស្នាដៃរបស់អញ ហើយសាសន៍អ៊ីស្រាអែល ជាមរដករបស់អញបានប្រកបដោយពរចុះ។