4. ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅកំពុងរដូវប្រមូលផល
5. ដ្បិតកាលមុនរដូវប្រមូលផល កាលផ្កាបានរោយរុះ ហើយក្តឹបទំពាំងបាយជូរកំពុងតែធំឡើងដរាបដល់ទុំ នោះទ្រង់នឹងយកកាំបិតកាត់ទង ហើយនឹងកាត់ខ្នែងចេញដែរ
6. ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ និងអាស្រ័យ ដោយសារខ្មោចគេអស់១រដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់១រដូវរងា
7. នៅគ្រានោះ គេនឹងនាំយកដង្វាយ១ មកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពីសាសន៍១ដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្តាលស្រុកគេ គឺនឹងនាំដង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។