អេសាយ 15:4-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ក្រុង​ហែសបូន និង​ក្រុង​អេលាលេ គេ​នាំ​គ្នា​ស្រែក​ឡើង សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់ គេ​ស្រែក​ជា​ខ្លាំង ចិត្ត​គេ​ញ័រ​ក្នុង​ខ្លួន

5. ចិត្ត​ខ្ញុំ​ក៏​ស្រែក​ឡើង​នឹង​ម៉ូអាប់​ដែរ ពួក​គេ​ដែល​រត់​យោង​ខ្លួន ក៏​រត់​រហូត​ដល់​ក្រុង​សូអារ ដូច​ជា​គោ​ឈ្មោល​អាយុ​៣​ខួប គេ​ដើរ​ទៅ​ទាំង​យំ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ក្រុង​លូគីត គេ​ស្រែក​ប្រកាស​ពី​ការ​បំផ្លាញ​តាម​ផ្លូវ​ទៅ​ឯ​ក្រុង​ហូរ៉ូណែម

6. ពី​ព្រោះ​ទី​ទឹក​របស់​ក្រុង​នីមរីម នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត​ទៅ ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ

អេសាយ 15