ហើយទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ ឯងឃើញអ្វី នោះខ្ញុំទូលឆ្លើយថា ឃើញកំប្រោងពេញដោយផ្លែរដូវក្តៅ រួចព្រះយេហូវ៉ាទ្រង់ប្រាប់ខ្ញុំថា ចុងបំផុតបានមកដល់អ៊ីស្រាអែល ជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ