អេម៉ុស 6:3-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ឯង​រាល់​គ្នា​គិត​បន្ថយ​ថ្ងៃ​អាក្រក់​ឲ្យ​ឆ្ងាយ​ចេញ ហើយ​បង្ខិត​ទី​ស្តី‌ការ​នៃ​សេចក្តី​ច្រឡោត ឲ្យ​ចូល​មក​ជិត​វិញ

4. ក៏​ដេក​លើ​គ្រែ​ភ្លុក ហើយ​មិន​ពត់​ខ្លួន​នៅ​លើ​ដំណេក ព្រម​ទាំង​ស៊ី​កូន​ចៀម​ពី​ហ្វូង​សត្វ និង​កូន​គោ​ដែល​បង្ខាំង​ទុក

5. ជា​អ្នក​ដែល​ច្រៀង​ឡែរ‌ឡ​តាម​ពិណ ហើយ​បង្កើត​គ្រឿង​ភ្លេង​សំរាប់​ខ្លួន​ដូច​ដាវីឌ

6. ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ដោយ​ចាន‌គោម ហើយ​បំព្រំ​ខ្លួន​ដោយ​ប្រេង​យ៉ាង​វិសេស តែ​ឥត​មាន​ចិត្ត​ព្រួយ​ចំពោះ​ការ​វេទនា​របស់​យ៉ូសែប​ទេ។

អេម៉ុស 6