1. ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់ពាក្យដែលអញតាំងឡើងនេះ ទុកសំរាប់ជាពាក្យទំនួញពីឯងរាល់គ្នាចុះ
2. នាងព្រហ្មចារី គឺនគរអ៊ីស្រាអែល បានដួលចុះហើយ នឹងក្រោកឡើងវិញមិនបានឡើយ នាងដេកត្រមោចនៅលើដីខ្លួន គ្មានអ្នកណានឹងលើកឡើងវិញសោះ
3. ដ្បិតព្រះអម្ចាស់ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ទីក្រុងណាដែលលើកទ័ព១ពាន់ចេញទៅ នោះនឹងសល់នៅតែ១រយវិញ ហើយទីក្រុងដែលមាន១រយចេញទៅ នោះនឹងសល់នៅតែ១០ដល់ពួកវង្សអ៊ីស្រាអែលទេ។
4. ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់ពួកវង្សអ៊ីស្រាអែលដូច្នេះថា ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ
5. កុំឲ្យរកដល់បេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឲ្យរំលងទៅដល់បៀរ-សេបាដែរ ពីព្រោះគីលកាលនឹងត្រូវទៅជាឈ្លើយពិត ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ