អេម៉ុស 4:8-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. បាន​ជា​ទី​ក្រុង​២ ឬ​៣​ក៏​ដើរ​ចច្រប់​ទៅ​ឯ​ទី​ក្រុង​១ ដើម្បី​ផឹក​ទឹក តែ​មិន​បាន​ឆ្អែត​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ​គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

9. អញ​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា ដោយ​ស្រូវ​ស្កក ហើយ​ក្រាចាប់ ឯ​អស់​ទាំង​សួន និង​ចំការ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ដើម​ល្វា និង​ដើម​អូលីវ​ដ៏​បរិបូរ​របស់​ឯង​រាល់​គ្នា នោះ​ដង្កូវ​បាន​ស៊ី​បំផ្លាញ​អស់​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

10. អញ​បាន​ចាត់​ប្រើ​អាសន្ន‌រោគ​ឲ្យ​មក​នៅ​កណ្តាល​ឯង​រាល់​គ្នា បែប​ដូច​ជា​នៅ​ស្រុក​អេស៊ីព្ទ អញ​បាន​ប្រហារ​ជីវិត​ពួក​កំឡោះៗ​របស់​ឯង​រាល់​គ្នា​ដោយ​ដាវ ហើយ​បាន​ដឹក​សេះ​ទាំង​ប៉ុន្មាន​របស់​ឯង​ទៅ​បាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​បោះ​ទ័ព​របស់​ឯង បាន​សាយ​ឡើង​ដល់​ច្រមុះ​របស់​ឯង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

11. អញ​បាន​បំផ្លាញ​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ដូច​កាល​ព្រះ​ទ្រង់​បាន​បំផ្លាញ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ហើយ​ឯង​រាល់​គ្នា​បាន​ដូច​ជា​អង្កត់​ឱស ដែល​គេ​កន្ត្រាក់​រោច​ចេញ​ពី​ភ្លើង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ។

12. ហេតុ​នោះ ឱ​អ៊ីស្រា‌អែល​អើយ អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ត​ទៅ ហើយ​ដោយ​ព្រោះ​អញ​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ឯង បាន​ជា ឱ​អ៊ីស្រា‌អែល​អើយ ចូរ​រៀប‌ចំ ដើម្បី​ជួប​នឹង​ព្រះ​នៃ​ខ្លួន​ចុះ

13. ដ្បិត​មើល ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ភ្នំ​ទាំង​ប៉ុន្មាន ក៏​បង្កើត​ខ្យល់ ហើយ​ថ្លែង​ប្រាប់​ដល់​មនុស្ស​អំពី​គំនិត​ដែល​នៅ​ក្នុង​ខ្លួន​គេ ព្រម​ទាំង​ធ្វើ​ឲ្យ​ពេល​ព្រឹក​ព្រហាម​ទៅ​ជា​ងងឹត ហើយ​យាង​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ផង ព្រះ‌នាម​របស់​ទ្រង់​គឺ «យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ»។

អេម៉ុស 4