10. អញបានចាត់ប្រើអាសន្នរោគឲ្យមកនៅកណ្តាលឯងរាល់គ្នា បែបដូចជានៅស្រុកអេស៊ីព្ទ អញបានប្រហារជីវិតពួកកំឡោះៗរបស់ឯងរាល់គ្នាដោយដាវ ហើយបានដឹកសេះទាំងប៉ុន្មានរបស់ឯងទៅបាត់ ព្រមទាំងធ្វើឲ្យក្លិនស្អុយពីទីបោះទ័ពរបស់ឯង បានសាយឡើងដល់ច្រមុះរបស់ឯងផង ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ
11. អញបានបំផ្លាញនៅកណ្តាលពួកឯងរាល់គ្នា ដូចកាលព្រះទ្រង់បានបំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ហើយឯងរាល់គ្នាបានដូចជាអង្កត់ឱស ដែលគេកន្ត្រាក់រោចចេញពីភ្លើង តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ។
12. ហេតុនោះ ឱអ៊ីស្រាអែលអើយ អញនឹងប្រព្រឹត្តនឹងឯងរាល់គ្នាយ៉ាងនោះតទៅ ហើយដោយព្រោះអញនឹងប្រព្រឹត្តយ៉ាងនោះដល់ឯង បានជា ឱអ៊ីស្រាអែលអើយ ចូររៀបចំ ដើម្បីជួបនឹងព្រះនៃខ្លួនចុះ
13. ដ្បិតមើល ព្រះដែលទ្រង់សូនធ្វើភ្នំទាំងប៉ុន្មាន ក៏បង្កើតខ្យល់ ហើយថ្លែងប្រាប់ដល់មនុស្សអំពីគំនិតដែលនៅក្នុងខ្លួនគេ ព្រមទាំងធ្វើឲ្យពេលព្រឹកព្រហាមទៅជាងងឹត ហើយយាងលើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីផង ព្រះនាមរបស់ទ្រង់គឺ «យេហូវ៉ាជាព្រះនៃពួកពលបរិវារ»។