13. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទំងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំស្រុករបស់ខ្លួនឲ្យធំឡើង
14. អញនឹងបង្កាត់ភ្លើងនៅលើកំផែងនៃក្រុងរ៉ាបាត ភ្លើងនោះនឹងឆេះនឹងដំណាក់របស់គេអស់ទៅ ដោយសូរស្រែកហ៊ោ ក្នុងថ្ងៃសង្គ្រាម និងដោយព្យុះសង្ឃរា ក្នុងថ្ងៃដែលមានខ្យល់កំបុតត្បូង
15. នោះស្តេចរបស់គេនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយរបស់គេផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។