ហេព្រើរ 9:6-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. កាល​របស់​ទាំង​នោះ​បាន​រៀប​ជា​ស្រេច​ហើយ នោះ​ពួក​សង្ឃ​ក៏​ចូល​ទៅ សំរេច​ការ‌ងារ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច

7. តែ​ឯ​ផ្នែក​ខាង​ក្នុង នោះ​មាន​តែ​សំដេច​សង្ឃ​តែ​ឯង​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​១​ឆ្នាំ​១​ដង ក៏​មិន​មែន​ឥត​យក​ឈាម ដែល​លោក​ថ្វាយ​ដោយ​ព្រោះ​ខ្លួន​លោក និង​អំពើ​បាប​ដែល​ប្រជា‌ជន​ប្រព្រឹត្ត ដោយ​ឥត​ដឹង​នោះ​ដែរ

8. យ៉ាង​នោះ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​សំដែង​ថា កាល​រោង​ឧបោសថ​មុន​នោះ​នៅៗឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​មិន​ទាន់​បើក​ទេ

9. នេះ​ជា​សេចក្ដី​ប្រៀប​ពន្យល់​ដល់​ជាន់​ឥឡូវ​នេះ ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​ដង្វាយ និង​យញ្ញ‌បូជា​នៅ​ឡើយ ដែល​ដង្វាយ​ទាំង​នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ថ្វាយ​បាន​គ្រប់​លក្ខណ៍​ខាង​ឯ​បញ្ញា​ចិត្ត​បាន​ឡើយ

ហេព្រើរ 9