5. ឯខាងលើហឹបនោះ មានរូបចេរូប៊ីនដ៏មានសិរីល្អ ដែលបាំងទីសន្តោសប្រោស តែយើងខ្ញុំថ្លែងពីរបស់ទាំងនោះដោយពិស្តារ ក្នុងពេលឥឡូវនេះមិនបានទេ។
6. កាលរបស់ទាំងនោះបានរៀបជាស្រេចហើយ នោះពួកសង្ឃក៏ចូលទៅ សំរេចការងារក្នុងរោងឧបោសថ ផ្នែកខាងមុខជានិច្ច
7. តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក និងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ
8. យ៉ាងនោះ ព្រះវិញ្ញាណបរិសុទ្ធសំដែងថា កាលរោងឧបោសថមុននោះនៅៗឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតមិនទាន់បើកទេ
9. នេះជាសេចក្ដីប្រៀបពន្យល់ដល់ជាន់ឥឡូវនេះ ជាគ្រាដែលគេនៅតែថ្វាយដង្វាយ និងយញ្ញបូជានៅឡើយ ដែលដង្វាយទាំងនោះពុំអាចនឹងធ្វើឲ្យអ្នកដែលថ្វាយបានគ្រប់លក្ខណ៍ខាងឯបញ្ញាចិត្តបានឡើយ
10. ដ្បិតមានតែសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា និងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។
11. ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្ដីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយ៍នេះទេ
12. នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្ដីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ
13. ដ្បិតបើសិនជាឈាមគោឈ្មោល និងឈាមពពែឈ្មោល ហើយផេះគោក្រមុំ ដែលគេប្រោះលើមនុស្សស្មោកគ្រោក បានញែកអ្នកនោះចេញជាបរិសុទ្ធ ខាងសាច់ឈាមបានទៅហើយ