ហេព្រើរ 9:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចំណែក​សេចក្ដី​សញ្ញា​មុន​នោះ គឺ​មាន​របៀប​ថ្វាយ‌បង្គំ​ព្រះ ក៏​មាន​ទី​បរិសុទ្ធ ដែល​នៅ​លោកីយ៍​នេះ​ដែរ

2. ដ្បិត​គេ​បាន​ធ្វើ​រោង​ឧបោសថ ដែល​ប៉ែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង និង​តុ ហើយ​នំបុ័ង​តាំង​ទុក

3. ខាង​ក្រោយ​វាំង‌នន​ទី​២ មាន​កន្លែង​ហៅ​ថា ទី​បរិសុទ្ធ​បំផុត

4. ទី​នោះ​មាន​ជើង‌ពាន​មាស សំរាប់​ដុត​គ្រឿង​ក្រអូប និង​ហឹប​នៃ​សេចក្ដី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំ‌វិញ​ទាំង​អស់ នៅ​ក្នុង​ហឹប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង និង​បន្ទះ​ថ្ម​នៃ​សេចក្ដី​សញ្ញា​ផង

5. ឯ​ខាង​លើ​ហឹប​នោះ មាន​រូប​ចេរូប៊ីន​ដ៏​មាន​សិរី‌ល្អ ដែល​បាំង​ទី​សន្តោស​ប្រោស តែ​យើង​ខ្ញុំ​ថ្លែង​ពី​របស់​ទាំង​នោះ​ដោយ​ពិស្តារ ក្នុង​ពេល​ឥឡូវ​នេះ​មិន​បាន​ទេ។

6. កាល​របស់​ទាំង​នោះ​បាន​រៀប​ជា​ស្រេច​ហើយ នោះ​ពួក​សង្ឃ​ក៏​ចូល​ទៅ សំរេច​ការ‌ងារ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច

ហេព្រើរ 9