11. នោះមិនចាំបាច់ឲ្យគ្រប់គ្នាបង្រៀនអ្នកជិតខាងនឹងបងប្អូនខ្លួនថា ចូរស្គាល់ព្រះអម្ចាស់នោះទេ ដ្បិតក្នុងពួកគេ មនុស្សនឹងស្គាល់អញគ្រប់គ្នា តាំងពីអ្នកតូច រហូតដល់អ្នកធំហើយ
12. ពីព្រោះអញនឹងអាណិតមេត្តាចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយអញនឹងលែងនឹកចាំពីអំពើបាប និងសេចក្ដីទទឹងច្បាប់របស់គេទៀត»
13. រីឯពាក្យដែលថា «ថ្មី» នោះគឺថា ព្រះទ្រង់បានធ្វើឲ្យសេចក្ដីមុនទៅជាចាស់ហើយ ឯរបស់ណាដែលត្រឡប់ជាចាស់ ហើយមានវ័យកន្លង នោះក៏ជិតនឹងសូន្យបាត់ដែរ។