2. ជាអ្នកដែលមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ និងមនុស្សវង្វេងផង ដោយព្រោះលោកក៏មានសេចក្ដីកំសោយ នៅព័ទ្ធជុំវិញខ្លួនដែរ
3. ហើយដោយហេតុនោះ បានជាលោកត្រូវថ្វាយដង្វាយ ដោយព្រោះបាបរបស់ខ្លួនលោក ដូចជាតែងថ្វាយ ដោយព្រោះបាបនៃបណ្តាជនដែរ
4. គ្មានអ្នកណាលើកខ្លួនដល់ងារដ៏ប្រសើរនោះឡើយ មានតែអ្នកដែលព្រះទ្រង់ហៅប៉ុណ្ណោះ តួយ៉ាងដូចជាលោកអើរ៉ុន
5. ដូច្នេះ ព្រះគ្រីស្ទក៏មិនបានដំកើងព្រះអង្គទ្រង់ឡើងធ្វើជាសំដេចសង្ឃដែរ គឺជាព្រះវិញទេតើដែលមានព្រះបន្ទូលទៅទ្រង់ថា «ឯងជាកូនអញៗ បានបង្កើតឯងនៅថ្ងៃនេះ»
6. ដូចក្នុងបទ១ទៀត ព្រះក៏មានព្រះបន្ទូលថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក»
7. ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់
8. ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ
9. រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់
10. ដោយព្រះបានតាំងងារទ្រង់ជាសំដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។
11. យើងខ្ញុំមានសេចក្ដីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់
12. គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ