2. ដ្បិតបើសិនជាគ្រប់ទាំងព្រះបន្ទូល ដែលពួកទេវតាបានពោល នោះបានឃើញថាពិតមែន ហើយគ្រប់ទាំងអំពើរំលង និងសេចក្ដីរឹងចចេសក៏ត្រូវទោសចំពោះ
3. នោះធ្វើដូចម្តេចឲ្យយើងរួចបាន បើយើងធ្វេសនឹងសេចក្ដីសង្គ្រោះដ៏ធំម៉្លេះ ដែលព្រះអម្ចាស់បានចាប់ផ្តើមផ្សាយមក រួចពួកអ្នកដែលឮ ក៏បានបញ្ជាក់មកយើងរាល់គ្នាដែរ
4. ទាំងមានព្រះធ្វើបន្ទាល់ជាមួយផង ដោយទីសំគាល់ ការអស្ចារ្យ និងការឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមកតាមព្រះហឫទ័យទ្រង់ផង។
5. រីឯនៅខាងបរលោក ដែលយើងខ្ញុំនិយាយនេះ ទ្រង់មិនបានបញ្ចុះបញ្ចូល មកក្រោមអំណាចនៃពួកទេវតាទេ
6. តែមានមនុស្សម្នាក់បានធ្វើបន្ទាល់ នៅកន្លែងណាមួយថា «តើមនុស្សជាអ្វី បានជាទ្រង់យកចិត្តទុកដាក់នឹងគេ ឬកូនមនុស្សបានជាទ្រង់ប្រោសដូច្នេះ
7. ទ្រង់បានធ្វើឲ្យគេទាបជាងពួកទេវតាតែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ ទ្រង់បានតាំងឡើងឲ្យត្រួតត្រាលើអស់ទាំងការនៃព្រះហស្តទ្រង់
8. ទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមជើងគេ» ហើយដែលទ្រង់បានបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នោះគឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ តែសព្វថ្ងៃនេះ យើងមិនទាន់ឃើញគ្រប់ទាំងអស់ចុះចូលនៅឡើយទេ
9. តែយើងឃើញព្រះយេស៊ូវវិញ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាបន្តិច ទ្រង់ពាក់សិរីល្អ និងល្បីព្រះនាម ទុកជាមកុដ ដោយព្រោះទ្រង់បានរងទុក្ខសុគត ដើម្បីនឹងភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយនូវព្រះគុណនៃព្រះ
10. ដ្បិតឯព្រះ ដែលគ្រប់របស់ទាំងអស់សំរាប់ទ្រង់ ហើយដោយសារទ្រង់កាលទ្រង់ចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យទ្រង់បានធ្វើឲ្យមេនៃសេចក្ដីសង្គ្រោះគេ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក
11. ពីព្រោះព្រះអង្គ ដែលញែកជាបរិសុទ្ធ និងពួកអ្នកដែលទ្រង់ញែកជាបរិសុទ្ធ នោះសុទ្ធតែកើតមកពីព្រះតែ១ បានជាទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ
12. ទ្រង់មានព្រះបន្ទូលថា «ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងច្រៀងសរសើរពីទ្រង់ នៅកណ្តាលពួកជំនុំ»