21. ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូកដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច រៀងរាបតទៅ អាម៉ែន។
22. តែបងប្អូនអើយ ចូរទ្រាំទ្រនឹងសេចក្ដីប្រដៅទូន្មាននេះចុះ ដ្បិតខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នាយ៉ាងខ្លីៗទេ
23. សូមឲ្យដឹងថា គេបានលែងធីម៉ូថេ ជាបងប្អូនយើងហើយ បើគាត់មកយ៉ាងឆាប់ នោះខ្ញុំនឹងបានមកសួរអ្នករាល់គ្នា ជាមួយនឹងគាត់ដែរ
24. សូមជំរាបសួរដល់ពួកអ្នកនាំមុខអ្នករាល់គ្នា និងពួកបរិសុទ្ធទាំងអស់គ្នាដែរ ពួកអ្នកនៅស្រុកអ៊ីតាលី ក៏សូមជំរាបសួរមកអ្នករាល់គ្នា។
25. សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណទាំងអស់គ្នា។ អាម៉ែន។:៚