10. យើងរាល់គ្នាមានអាសនា១ ដែលពួកអ្នកបំរើក្នុងរោងឧបោសថ គេគ្មានច្បាប់នឹងចូលមកបរិភោគពីអាសនានោះទេ
11. ដ្បិតឯសត្វទាំងប៉ុន្មាន ដែលសំដេចសង្ឃនាំយកឈាម ចូលទៅក្នុងទីបរិសុទ្ធ ដោយព្រោះបាប នោះត្រូវដុតនៅខាងក្រៅទីដំឡើងត្រសាលវិញ
12. ដូច្នេះ ព្រះយេស៊ូវទ្រង់ក៏បានរងទុក្ខ នៅខាងក្រៅទ្វារក្រុងដែរ ដើម្បីនឹងញែកប្រជាជនឲ្យបរិសុទ្ធ ដោយសារព្រះលោហិតនៃអង្គទ្រង់
13. ហេតុនោះបានជាត្រូវឲ្យយើងរាល់គ្នាចេញទៅឯទ្រង់ នៅខាងក្រៅទីដំឡើងត្រសាលដែរ ទាំងផ្ទុកសេចក្ដីដំនៀលរបស់ទ្រង់ចុះ
14. ដ្បិតនៅស្ថាននេះ យើងរាល់គ្នាគ្មានទីក្រុងណា ដែលស្ថិតនៅជាប់ជានិច្ចទេ តែយើងកំពុងតែស្វែងរកក្រុងនោះដែលត្រូវមក