1. ដ្បិតឯក្រឹត្យវិន័យ ដែលមានតែស្រមោល ពីសេចក្ដីល្អដែលត្រូវមក មិនមែនជាតួរូបរបស់សេចក្ដីទាំងនោះទេ នោះពុំអាចនឹងធ្វើឲ្យពួកអ្នក ដែលចូលមកថ្វាយយញ្ញបូជាដដែលៗ រាល់តែឆ្នាំជានិច្ច បានគ្រប់លក្ខណ៍ឡើយ
2. ដ្បិតបើបាន តើគេមិនបានលែងថ្វាយទេឬអី ពីព្រោះបញ្ញាចិត្តនៃពួកអ្នកដែលថ្វាយបង្គំ នោះមិនបានដឹងថាមានបាបទៀតទេ ដោយព្រោះបានញែកសំអាតម្តងហើយ
3. តែយញ្ញបូជាទាំងនោះនាំឲ្យរំឭកឃើញ ពីអំពើបាបរបស់គេរាល់តែឆ្នាំវិញ
4. ដ្បិតឈាមគោឈ្មោល និងពពែឈ្មោល នោះពុំអាចនឹងដោះបាបបានឡើយ
5. ហេតុនោះបានជាកាលទ្រង់យាងមកក្នុងលោកីយ៍ ទ្រង់មានព្រះបន្ទូលថា «ព្រះអង្គមិនចង់បានយញ្ញបូជា និងដង្វាយទេ តែទ្រង់បានរៀបចំរូបកាយឲ្យទូលបង្គំវិញ
6. ទ្រង់ក៏មិនសព្វព្រះហឫទ័យនឹងដង្វាយដុត ឬនឹងដង្វាយលោះបាបដែរ
7. បានជាទូលបង្គំទូលថា មើល ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ (សេចក្ដីនេះបានកត់ទុកពីទូលបង្គំ នៅក្នុងគម្ពីរហើយ)»