1. ឯព្រះ ដែលពីដើម ទ្រង់មានព្រះបន្ទូលនឹងពួកឰយុកោ ដោយពួកហោរា ជាច្រើនដងច្រើនបែប
2. នៅជាន់ក្រោយបង្អស់នេះ ទ្រង់បានមានព្រះបន្ទូលនឹងយើងរាល់គ្នា ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ៍ ដោយសារព្រះរាជបុត្រានោះដែរ
3. គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ទាំងទ្រទ្រង់គ្រប់របស់ទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តានៃទ្រង់ ហើយក្រោយដែលបានសំអាតអំពើបាប របស់យើងរាល់គ្នាទាំងប៉ុន្មាន នោះក៏គង់នៅខាងស្តាំនៃឫទ្ធានុភាពនៅលើស្ថានដ៏ខ្ពស់
4. ហើយដែលទ្រង់បានទទួលនាម១ទុកជាមរដក ជានាមដែលប្រសើរជាងនាមរបស់ពួកទេវតាប៉ុណ្ណា នោះទ្រង់ក៏បានត្រឡប់ជាវិសេសជាងពួកទេវតាប៉ុណ្ណោះដែរ។