1. ឱអ៊ីស្រាអែលអើយ កុំឲ្យរីករាយដោយចិត្តអំណរដូចជាអស់ទាំងសាសន៍ឡើយ ដ្បិតឯងបានប្រព្រឹត្តសេចក្ដីកំផិតចាកចេញពីព្រះរបស់ឯងហើយ ឯងពេញចិត្តនឹងទទួលរង្វាន់ នៅគ្រប់ទាំងទីលានស្រូវ
2. ដូច្នេះ ទីលានស្រូវ និងធុងជាន់ផ្លែទំពាំងបាយជូរ នឹងមិនចិញ្ចឹមគេទៀត ហើយទឹកទំពាំងបាយជូរនឹងខានមានទៅ