10. ហើយសេចក្ដីអំនួតរបស់អ៊ីស្រាអែល ក៏តែងតែធ្វើបន្ទាល់ ទាស់នឹងគាត់ ទោះបើកើតមានដូច្នោះក៏ដោយ គង់តែគេមិនបានវិលត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃខ្លួនទេ ក៏មិនបានស្វែងរកទ្រង់ផង
11. អេប្រាអិមក៏ដូចជាព្រាបអាប់ឥតប្រាជ្ញា ហើយឥតយោបល់ គេហៅរកសាសន៍អេស៊ីព្ទ តែគេទៅឯស្រុកអាសស៊ើរវិញ
12. កាលណាគេទៅ នោះអញនឹងលាតមងអញគ្របលើគេ អញនឹងទំលាក់គេចុះមកដូចជាសត្វហើរលើអាកាស ក៏នឹងវាយផ្ចាលគេ ដូចជាពួកជំនុំគេបានឮហើយ