6. រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះ ដោយព្រោះឯងមិនព្រមទទួលដំរិះ បានជាអញក៏នឹងបោះបង់ចោលឯង មិនឲ្យធ្វើជាសង្ឃដល់អញទៀតដែរ ហើយដោយហេតុ ដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯង នោះអញក៏នឹងភ្លេចកូនចៅរបស់ឯងដូចគ្នា
7. វាវាល់គ្នាមានចំនួនច្រើនឡើងប៉ុណ្ណា នោះក៏បានធ្វើបាបនឹងអញជាច្រើនប៉ុណ្ណោះដែរ ដូច្នេះ អញនឹងបំផ្លាញកិត្តិសព្ទរបស់គេឲ្យទៅជាសេចក្ដីអាម៉ាស់ខ្មាសវិញ
8. គេចិញ្ចឹមជីវិតដោយអំពើបាបរបស់រាស្ត្រអញ ក៏តាំងចិត្តចំពោះអំពើទុច្ចរិតរបស់វារាល់គ្នា
9. នៅគ្រានោះ បណ្តាជនជាយ៉ាងណា សង្ឃក៏នឹងយ៉ាងនោះដែរ ហើយអញនឹងធ្វើទោសគេ ដោយព្រោះអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងដល់គេ តាមកិរិយារបស់គេផង