14. អញនឹងមិនធ្វើទោសដល់កូនស្រីរបស់ឯង ក្នុងកាលដែលប្រព្រឹត្តកន្លងបវេណី ឬដល់ប្រពន្ធថ្មោងថ្មី ក្នុងកាលដែលប្រព្រឹត្តកំផិតនោះទេ ដ្បិតពួកប្រុសៗក៏ដកខ្លួនទៅដោយឡែក ជាមួយនឹងពួកសំផឹងដែរ គេថ្វាយយញ្ញបូជាជាមួយនឹងពួកកំផិត ដូច្នេះ ជនទាំងឡាយដែលឥតមានយោបល់នេះ គេនឹងត្រូវវិនាសបង់។
15. ឱអ៊ីស្រាអែលអើយ ទោះបើឯងប្រព្រឹត្តការកំផិតក៏មែនហើយ ប៉ុន្តែមិនត្រូវឲ្យយូដាទៅជាមានទោសឡើយ កុំឲ្យឯងឡើងមកឯគីលកាល ក៏កុំឲ្យឯងឡើងទៅឯបេត-អាវេន ឬស្បថថា «ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ»នោះដែរ
16. ដ្បិតអ៊ីស្រាអែលបានប្រព្រឹត្តដោយរឹងចចេស ដូចជាគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាទ្រង់ត្រូវឃ្វាលគេ ដូចជាកូនចៀម នៅទីវាលធំទូលាយឬអី