ហូសេ 14:5-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. អញ​នឹង​បាន​ដូច​ទឹក​សន្សើម​ដល់​អ៊ីស្រា‌អែល គេ​នឹង​ផ្កា​ឡើង​ដូច​ជា​ផ្កា​ច័ន្ធូ ហើយ​ចាក់​ឫស​ទៅ ដូច​ជា​ព្រៃ​ល្បាណូន

6. មែក​គេ​នឹង​ត្រសាយ​ចេញ​ទៅ ឯ​លំអ​របស់​គេ នឹង​បាន​ដូច​ជា​ដើម​អូលីវ ហើយ​នឹង​មាន​ក្លិន ដូច​ជា​ព្រៃ​ល្បាណូន

7. ពួក​អ្នក​ដែល​ធ្លាប់​នៅ​ក្រោម​ម្លប់ គេ​នឹង​វិល​មក​វិញ ហើយ​នឹង​លាស់​ឡើង​ថ្មី ដូច​ជា​សំទូង ព្រម​ទាំង​ចេញ​ផ្កា ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ដែល​មាន​ក្លិន​ដូច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ មក​ពី​ភ្នំ​ល្បាណូន

8. អេប្រា‌អិម​នឹង​ពោល​ថា តើ​ខ្ញុំ​ត្រូវ​ការ​អ្វី​ចំពោះ​រូប​ព្រះ​ទៀត នោះ​អញ​បាន​តប​ឆ្លើយ ហើយ​នឹង​ត្រួត‌ត្រា​មើល​គេ អញ​ប្រៀប​ដូច​ជា​ដើម​កកោះ​ខៀវ​ខ្ចី ឯង​នឹង​រក​បាន​ផល​របស់​ឯង​ពី​អញ។

9. តើ​មាន​អ្នក​ណា ដែល​មាន​ប្រាជ្ញា ឲ្យ​យល់​សេចក្ដី​ទាំង​នេះ​បាន ឬ​មាន​គំនិត​វាង‌វៃ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ទាំង​នេះ​ផង ដ្បិត​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ ពួក​អ្នក​សុចរិត​នឹង​ដើរ​ក្នុង​ផ្លូវ​ទាំង​នោះ តែ​មនុស្ស​ទុច្ចរិត​នឹង​ចំពប់​ដួល​ក្នុង​ផ្លូវ​នោះ​វិញ។:៚

ហូសេ 14