4. អញនឹងកែការរាថយរបស់គេឲ្យជា ហើយអញនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត ដ្បិតសេចក្ដីកំហឹងរបស់អញបានបែរចេញពីគេហើយ
5. អញនឹងបានដូចទឹកសន្សើមដល់អ៊ីស្រាអែល គេនឹងផ្កាឡើងដូចជាផ្កាច័ន្ធូ ហើយចាក់ឫសទៅ ដូចជាព្រៃល្បាណូន
6. មែកគេនឹងត្រសាយចេញទៅ ឯលំអរបស់គេ នឹងបានដូចជាដើមអូលីវ ហើយនឹងមានក្លិន ដូចជាព្រៃល្បាណូន
7. ពួកអ្នកដែលធ្លាប់នៅក្រោមម្លប់ គេនឹងវិលមកវិញ ហើយនឹងលាស់ឡើងថ្មី ដូចជាសំទូង ព្រមទាំងចេញផ្កា ដូចជាដើមទំពាំងបាយជូរដែលមានក្លិនដូចជាស្រាទំពាំងបាយជូរ មកពីភ្នំល្បាណូន